#សម្តីរបស់ជនជាតិជប៉ុនម្នាក់ដែលបានផ្តល់ជំនួយដល់កម្ពុជា

0
136

“ពួកយើងផ្តល់ជំនួយជួយដល់ប្រទេសរបស់អ្នក គឺមិនដែលសម្លឹងប្រយោជន៍ណាមួយពីប្រទេសរបស់អ្នកទេ តែព្រោះពួកយើងស្គាល់រសជាតិនៃការលំបាក វេទនា ដោយសារប្រទេសរបស់ពួកយើងធ្លាប់ឆ្លងកាត់សង្គ្រាមនុយក្លីអែ ស្លាប់រាប់ម៉ឺន របួសរាប់ម៉ឺន ហើយស្ថានភាពភូមិសាស្រ្តមិនអំណោយផលដូចប្រទេសអ្នកទេ ប្រទេសជប៉ុនជួបតែគ្រោះធម្មជាតិស្លាប់ស្ទើរតែច្រើនជាងសង្រ្គាម ការលំបាកហួសនឹងថ្លែង តែកត្តាទាំងនេះវាមិនបានធ្វើអោយពួកយើងចុះចាញ់ឡើយ តែជាហេតុបង្រៀនអោយពួកយើងកាន់តែរឹងមាំរហូតប្រទេសជប៉ុនអាចក្លាយជាទីពឹងសម្រាប់បណ្តាប្រទេសក្រីក្រដទៃបាន ព្រោះហេតុនេះហើយ​បានជា ពួកយើងស្គាល់អារម្មណ៍នៃការលំបាកវេទនា ការអត់ឃ្លាន ខ្វះខាត ទើបកើតចិត្តចេះតែចង់ជួយប្រទេសដែល កំពុងជួបការខ្វះខាតដោយគ្មានចង់បានអ្វីពី​ប្រទេសទាំងនោះឡើយ។ តែអ្នកកុំចេះតែត្រេកអរនឹងការជួយរបស់អ្នកដទៃពេក ព្រោះវាធ្វើអោយអ្នកមិនអាចជួយខ្លួនឯងបាន (អត់កំណើត)។

ប្រភព៖ #ពាក្យពុក

LEAVE A REPLY