ស្នាដៃទី១៧ របស់ឯកឧត្តមបណ្ឌិត សួន រ៉ានី និងលោក ឡេង គឹមស្រុង ៖ សហគ្រិនភាព ការគ្រប់គ្រងសហគ្រាសខ្នាតតូចនិងមធ្យម

0
216

ដើម្បីចូលរួមចំណែកជួយពង្រឹងការអភិវឌ្ឍសហគ្រាសតាមសហគមន៍និងចែករំលែកចំណេះស្តីពី សហគ្រិនភាព ដូចជា ការបើកអាជីវកម្មខ្នាតតូច ការធ្វើផែនការចាប់ផ្ដើមគំនិតអាជីវកម្ម ការសិក្សាស្វែងយល់អំពីភាពខ្លាំង ភាពខ្សោយ ឱកាស​ និងហានិភ័យក្នុងការបើកអាជីវកម្ម ការធ្វើទីផ្សារ ការកំណត់ថ្លៃ​ និងសេវាកម្ម។ល។ របៀបគ្រប់គ្រងចាត់ចែងការងារក្នយងសហគ្រាសខ្នាតតូចនិងខ្នាតមធ្យម។ល។

ទន្ទឹមនិងស្នាដៃនេះ ប្រសូត្រឡើង លោក ឡេង គឹមស្រុង (ជំនួយនិពន្ធ) ក៏បានចូលរួមជាមួយនិងឯកឧត្តមបណ្ឌិត សួន រ៉ានី (និពន្ធ) ដើម្បីធ្វើឱ្យស្នាដៃមួយនេះ ដែលជាសៀវភៅទី១៧ របស់(ឯកឧត្តមបណ្ឌិត សួន រ៉ានី ស្តីពី សហគ្រិន, ការគ្រប់គ្រងសហគ្រាសខ្នាតតូចនិងខ្នាតមធ្យម, ចេញជាលទ្ធផលដើម្បីចែកជូនដល់សាធារណៈជន ជនរួមជាតិ បានទទួលនូវចំណេះដឹងពីសៀវភៅ។

កត់សម្គាល់ផងដែរថា បច្ចុប្បន្ន ឯកឧត្តមបណ្ឌិត សួន រ៉ានី ជានាយករងនៃសាលាភូមិន្ទរដ្ឋបាល ចំណែកឯលោក ឡេង គឹមស្រុង វិញជាប្រធានរដ្ឋបាលខេត្តព្រះសីហនុ។ ថ្វីបើលោកទាំងពីរ ជាប់រវល់បំពេញកិច្ចការងារជាមន្រ្តីរាជការក៏ពិតមែន តែលោកនៅតែឆ្លៀតពេលវេលា ក្នុងការស្រាវជ្រាវនិងរៀបចំសៀវភៅនេះឡើង។ វាពិតជាគោរពនិង​អរគុណដល់ការចូលរួម ចែករំលែក ចំណេះដឹងនេះដល់សង្គម។

ដោយ៖ ទីក្រុងបុស្តិ៍




LEAVE A REPLY