#ត្រូវផ្លាស់ប្ដូរផ្នត់គំនិតពីស្ត្រីមេផ្ទះទៅជាវីរនារីជាតិ

0
330

នារីមានអំណាចខ្លាំងក្លាណាស់ ប្រសិនបើនាងយល់ដឹងពីអំណាចរបស់ខ្លួន ហើយពុះពារធ្វើកិច្ចការអោយដូចជាបុរស។ នៅក្នុងប្រវត្តិសាស្ត្រ មាននារីមួយចំនួនបានលោតផុតពីរនាំងដែលសង្គមតែងខណ្ឌចែកមិនអោយឡើងខ្ពស់បាន។ តាមពិតទៅ កម្លាំងប្រាជ្ញាស្មារតីរបស់នារី មិនចាញ់បុរសឡើយ ថ្វីដ្បិតតែកម្លាំងកាយទន់ខ្សោយជាងបុរសក៏ពិតមែន។

ក្នុងសង្គមខ្មែរ នារីមិនត្រូវនៅត្រឹមតែជា «ស្ត្រីមេផ្ទះ» ឡើយ ផ្នត់គំនិតនេះត្រូវតែផ្លាស់ប្ដូរអោយទៅជា នារីជា «វីរនារីជាតិ» វិញម្ដង។ នារីមិនគួរត្រូវបានគេចាត់ទុកថា ជារោងចក្រផលិតមនុស្សប៉ុណ្ណោះទេ តែជាមាតាដែលបង្កើតនូវធនធានមនុស្សវិញ។ នារីមិនគួរចេះត្រឹមតែតុបតែងកាយដើម្បីអោយមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ តែគប្បីតុបតែងចិត្តគំនិត អាកប្បកិរិយាអោយល្អ និងអោយពូកែទៀតផង។…

លោក​ស្រី​ ហ្គោលដា ម៊ែរ ​(Golda Meir)​ ​ជា​នាយករដ្ឋមន្ត្រី​ទី៤ របស់​ប្រទេស​អ៊ីស្រាអែល ​​​និងជា​វីរនារី​​ដ៏​អស្ចារ្យ​របស់​ប្រទេស​នេះ​ ​ក្នុង​​បេសកកម្ម​បង្កើត​រដ្ឋ​ ដោយបានចំណាយ​ពេល​វេលា​សឹង​ពេញ​មួយ​ជីវិត​របស់​ខ្លួន​។ គាត់ជាស្រ្តី តែជាស្ត្រីដែលមិនធម្មតា ជាស្ត្រីដែលធ្វើអោយពិភពលោកមានការកោតស្ញប់ស្ញែងចំពោះវីរភាព និងឧត្ដមគតិជាតិដ៏អង់អាចមោះមុត រហូតទទួលបានងារថាជា «ស្ត្រីចិត្តដែក» ។ នេះគ្រាន់តែជាភស្តុតាងតូចមួយប៉ុណ្ណោះក្នុងចំណោមភស្តុតាងដ៏ច្រើនសន្ធឹកដែលបញ្ជាក់ថា នារីពិតជាមានអំណាចណាស់ក្នុងការធ្វើអោយពិភពលោករីកចម្រើន។

អត្ថបទដោយ យួង សូដា

LEAVE A REPLY