#ការកសាងប្រទេសដោយចេញពីបេះដូងពោរពេញដោយមនោសញ្ចេតនា #ការព្យាបាលជំងឺមហារីកសង្គមរបស់ស្ថាបនិកប្រទេសសិង្ហបុរី_លី_ក្វាន់យូ​

0
314

មហារីកគឺជំងឺដែលកើតចេញពីកោសិការរបស់សរីរាង្គយើងផ្ទាល់​ ដែលមើលពីសំបកក្រៅទៅ​ សរីរាង្គដែលមានឆ្លងជំងឺមហារីក​ដំណាក់កាលដំបូងៗ​ គ្មានខុសអ្វីពីសរីរាង្គធម្មតាឡើយ។ នៅពេលដែលចាប់ផ្តើមស្តែងជាអាការៈ​ហើយ​ ភាគច្រើនវារីករាលដាលពេញខ្លួន​ដែលជាតំណាក់កាលព្យាបាលលែងជាហើយព្រោះវាចូលដល់សរីរាង្គសំខាន់ៗ​ ដូចជាថ្លើម​ សួត​ និងខួក្បាលជាដើម។

អំពើពុករលួយ​ បក្សពួកនិយម​ (Cronyism)​ គ្រួសារនិយម​(Nepotism) ជាសត្រូវនៃការអភិវឌ្ឍន៍សហគមន៍មួយ​ ដែលគេច្រើនហៅថាជាមហារីកសង្គម។ នៅក្នុងសៀវភៅ​ ពីប្រទេសក្រីក្រ​ទៅប្រទេសអភិវឌ្ឍន៍រួច​ លោកលី​ ក្វាន់យូបានចំណាយមួយជំពូកដើម្បីរៀបរាប់ត្រួសៗពីការបោសសំអាតផ្ទៃក្នុងរបស់របស់រដ្ឋភិបាល។ ស្ថានភាពសិង្ហបុរីកាលពីពេលដែលគាត់ចូលកាន់តំណែងដំបូង​ អំពើពុករលួយមានគ្រប់ស្រទាប់​ មានខ្លះជាលក្ខណៈតូចតាច​ និងខ្លះទៀតជាប្រព័ន្ធ។ ឧ.​ ក្រុមនគរបាលដើរគោះយកលុយពីឡានដឹកទំនិញធំៗ​ មួយខែចន្លោះពី៥ទៅ១០ដុល្លាសិង្ហបុរី​។ អ្នកណាមិនព្រមឱយ​ ពួកនគរបាលរៀបចំចោទប្រកាន់ពីបទនេះឬបទនោះដើមទារលុយទ្វេរដង។ នគរបាលទទួលសំណូកពីពួកអ្នករត់ពន្ធទំនិញដែលហាមឃាត់។ មន្ត្រីរដ្ឋលួចផ្តល់ពត៌មានទៅឈ្មួញពីគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល​។ ល។
លោកលីបានសរសេរទៀតថា​ បោសសំអាតពួកអង្គការខុសច្បាប់​ (organized rackets) ទាំងនេះមិនមែនជាការពិបាកទេ​ អ្វីដែលពិបាកគឺកំណត់ពួកក្រុុមពុករលួយឆក់ឱកាសនិយមទាំងនោះ។ ចាប់ពីទស្សវត្តន៍ឆ្នាំ១៩៦០មកដល់១៩៨០​ រៀងរាល់មួយទស្សវត្តន៍មានរដ្ឋមន្ត្រី២ឬ៣នាក់ត្រូវទទួលទោសដោយអំពើពុករលួយនេះ។

ករណីទី១​ នៅឆ្នាំ១៩៦៣
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍របស់គាត់​គឺលោក​ Tan Kia Gan ដែលជាសហការីដ៏ជិតស្និទ្ធិម្នាក់របស់គាត់តាំងពីគ្រាលំបាក​ក្នុងទស្សវត្តន៍ឆ្នាំ១៩៥០​មក។ វាជាចំណាត់ការដ៏​ពិបាក​ និងឈឺចាប់មួយដែលលោកលីបា​នសំរេច។
Tan Kia Gan ជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុនអាកាសចរណ៍Malaysia Airway (កាលនោះ​ Singapore Airway ស្ថិតនៅរួមជាមួយ​ Malaysian Airway)។ គាត់ប្រឆាំងយ៉ាងខ្លាំងមិនឱ្យគេទិញយន្តហោះពីក្រុមហ៊ុន Boeing ។ ២ឬ៣ថ្ងៃក្រោយមក​ លោកលឹម​ មិត្តភ័ក្ររបស់​ Tan Kia Gan បានទៅទាក់ទងធានាគារ First National City Bank ដែលជាធានាគាររបស់ក្រុមហ៊ុន​ Boeing ដើម្បីសុំខ្លួនរត់ការរឿងនោះ។ លោកលឹមដឹងថារដ្ឋាភិបាលសិង្ហបុរីមានវិធានការតឹងរឹងក្នុងការកំចាត់អំពើពុករលួយណាស់​ គាត់ព្យាយាមឆ្លើយពង្វាងទៅអាជ្ញាធរដើម្បីកុំឱយមានការពាក់ព័ន្ធទៅនឹងលោករដ្ឋមន្ត្រី។ ប៉ុន្តែមានគេប្រាប់លោកលីថាលោករដ្ឋមន្ត្រីដែលជាសហការីជិតស្និទ្ធិ​ដែលធ្លាប់កំសត់កំរជាមួយនឹងគាត់នៅពីក្រោយរឿងទាំងអស់នោះ។ លោកលីបានដកតំណែងលោក​ Tan Kia Gan ទាំងអស់។ គេបានមកប្រាប់គាត់ថាលោកតាន់បានធ្លាក់ខ្លួួនដុនដាប​ ធ្វើអ្វីក៏មិនបាន។ គាត់នឹកអាណិតសហការីគាត់ណាស់​ តែគាត់បានសរសេរថាគាត់មិនអាចធ្វើអ្វីឱ្យល្អជាងនោះបាន។
ការឆ្កៀលយកសាច់មហារីក​ចេញ​របស់លោកលី​ ក្វាន់យូ ភាគ២

ករណីទី២
លោក​ Wee Toon Boon អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់សិង្ហបុរី។ គាត់អតីតអ្នកស្មោះស្ម័គ្រនឹងសហជីពដែលមិនមែនជាចលនារបស់ពួកកុម្មុយនីស្ត៍ក្នុងទស្សវតន៍ឆ្នាំ១៩៥០​ (សហជីពដែលមិនមែនជាចលនាកុម្មុុយនីស្ត៍បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋការដើម្បីប្រឆាំងទល់នឹងពួកសហជីពកុម្មុយនីស្ត៍កាលនោះ​។ ជាមិត្តរួមសមរភូមិនយោបាយ)។
នៅឆ្នាំ១៩៧៥​ លោកប៊ូនបានធ្វើដំណើរកំសាន្តទៅប្រទេសឥណ្ឌូណេស៊ីជាមួយក្រុមគ្រួសាររបស់គាត់ជាលក្ខណៈឯកជនដែលមានអ្នករកស៊ីខាងសាងសង់​ និងជួសជុលផ្ទះ​ (house developer) ជាអ្នកចេញលុយទាំងស្រុង។​ គាត់បានទទួលផ្ទះប្រភេទ​ Bungalow (ផ្ទះមួយជាន់ជាប់ផ្ទាល់នឹងដី)​ មួយដែលមានតំលៃ​ ៥០ម៉ឺនដុល្លាសិង្ហបុរី។ លើសពីនេះ​ គាត់បានទទួលប្រាក់កំចី២ដែលមានទឹកប្រាក់សរុប៣០ម៉ឺនដុល្លាសិង្ហបុរីដោយប្រើឈ្មោះឱពុកដើម្បីនឹងប្រឆាំងការធានា​ (personal guarantee)ផ្ទាល់ខ្លួនអ្នករកស៊ីម្នាក់នោះ​។ គាត់ធ្វើដូច្នេះដោយរំពឹងថាគាត់នឹងទទួលបានភាគហ៊ុនពីអជីវកម្មរបស់អ្នករកស៊ីនោះ
លោកលីបានសរសេរថា​ នៅពេលចាត់ការរឿងនោះ​ ហើយស្តាប់ការបកស្រាយឥតសមហេតុផល​ ឬគ្មានទំងន់​ (unconvincing) របស់លោកប៊ូ​ថាគាត់ជាជនគ្មានកំហុស​ ធ្វើឱយលោកលីមានអារម្មណ៍ខ្លោចផ្សារណាស់។

នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍​ CBS ព្រឹទ្ធសមាជិក​ Kristen Gillibrand មកពីគណបក្សប្រជាធិបតេយ្យ​ រដ្ឋញូយក​ បាននិយាយពីរឿងដែលព្រឹទ្ធសមាជិកម្នាក់ខាងគណបក្សសារធារណរដ្ឋដែលបានបំពានផ្លូវភេទលើសកម្មជនឃោសនាក្មេងៗខ្លួនឯង​ ថា​៖​ “វាជាការណ៍មិនអាចទទួលយកបានទេ​ពេលឃើញមានរឿងបែបនេះហើយយើងមិននិយាយ​ចេញមកក្រៅ​ ហើយជួយបិទបាំងរឿងអស់នោះដោយសារតែជនល្មើសជាមិត្តភ័ក្ររបស់យើង។ បើខ្ញុំមិននិយាយកាពិតពីរឿងហ្នឹងទេ​ ខ្ញុំមិនមែនជាអ្នកដឹកនាំទេ។”

–នៅមានត–
ប្រភព៖ Saosekharith Huot
https://web.facebook.com/saosekharith.huot/posts/10209134671283546

https://web.facebook.com/saosekharith.huot/posts/10209141123364844

LEAVE A REPLY