មកស្គាល់ជីវប្រវត្តិនរិន្ទសូរ ស្តេចរមិលគុណខ្មែរ​ ដែលវាយបែកបន្ទាយលង្វែក ( ភាគ១​ )

0
956

ប្រិយមិត្តប្រហែលជាធ្លាប់បានស្តាប់រួចរាល់មកហើយ ពីការបាក់បែកបន្ទាយលង្វែក ប៉ុន្តែប្រហែលជាប្រិយមិត្តមិនទាន់បានស្គាល់ ព្រះនាម របស់ស្តេចសៀម ដែលវាយ បំបែក ក្រុង បន្ទាយលង្វែកខ្មែរនៅឡើយ ។

សូមបញ្ចាក់ថា​ នៅរជ្ចកាលស្តេចសង្រ្គាម អង្គច័ន្ទរាជា បានវាយរំដោះខេត្ត និងដណ្តើមខេត្តខ្មែរមកវិញ រហូតដល់ ទៅ 44 ខេត្តក្រុងធំៗ គឺឆ្ឆៀតពេលដែលស្តេចចក្រព័ន្ឋសៀម ត្រូវបានធ្វើគត់ដោយមហេសីខ្លួន ក្នុងការចូលទៅទាន់នាងកំពុងតែសហាយគ្នា ជាមួយមេទ័ពជំនិតរបស់ខ្លួន ស្របពេលដែល ប្រទេសភូមា ងើបបះបោល ដោយតែងតាំង ចោរសមុទ្រ ម្នាក់ធ្វើជាស្តេច វាយរំដោះប្រទេសវិញ និងយកប្រទេសសៀម ជាចំណុះប្រទេសភូមា ។

ដើម្បីរំដោះភាពវឹកវរ ប្រទេសសៀម បានថ្វាយខេត្តបីបន្ថែមអោយខ្មែរគឺ សីមា បស្ចិមបុរី ចន្ទបុរី និងសូមអោយអង្គចន្ឬរាជា ចុះហត្ថលេខា លើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ក្រោយមកប្រទេសខ្មែរ បានគ្រប់គ្រងដោយស្តេចអង្គថ្មីឈ្មោះថា ព្រះបាទសត្ថាទី១ និងក្រោយមកទៀតគឺព្រះ ជ័យជេដ្ឋាទី១ ។

នៅក្នុងរាជ្យកាល ហង្សាវតី ស្តេចសៀម នរិន្ទសូរ ដែលមានដើមកំណើតនៅខេត្តពិស្ណុលោក ត្រូវបានចាប់ជាឈ្លើយ នៅប្រទេសភូមា មានថ្ងៃមួយ ស្តេចភូមា ត្រាស់បង្គាប់អោយ ស្តេចនេះ ចូលគាល់ ក្រឡេកព្រះនេត្រទៅ ឃើញ នរិន្ទសូរ មានដៃដល់ទៅ បួន ( បញ្ចាក់​នរិន្ទសូរ ប្រើដាវភ្លោះជាវុទ្ឋ )ហើយទ្រង់ក៏យល់ឃើញថា តាមនិមិត្តនោះ សៀមនិងមានបុណ្យជាមិនខាន ដូច្នេះទ្រង់គិតរកឧបាយកាលណាមួយនឹងចាប់ព្រះនរិន្ទសូរនេះ សំលាប់ចោលវិញ។ ព្រះចៅក្រុងហង្សាវតីទ្រង់ជ្រាបហើយ ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់ត្រាស់បង្គាប់ស្មឹងម៉ុងគ្រីសុរិយា ឃុំពល ៣០០០០ នាក់ លើកទ័ពដេញព្រះនរិន្ទសូរ។ ព្រះនរិន្ទសូរ រត់ចូលដល់ក្រុងស្រីអយុធ្យាហើយ ក៏យកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះមហាធម្មរាជា ជាព្រះវររាជបិតាឱ្យទ្រង់ជ្រាប។

ត្រង់ចំនុចនេះ គឺជាការចាប់ផ្តើមសង្រ្គាមជាថ្មី រវាង សៀម និងភូមា ខណៈដែលប្រើល្បិច ចងមេត្រីនិងខ្មែររួចជាស្រេច ។ ព្រះចៅក្រុងសៀម បានផ្ញើរសារ ទៅព្រះចៅក្រុងកម្ពុជា គឺព្រះបាទសត្ថាទី ១ ដើម្បីជួយច្បាំងនិងភូមា ស្តេចខ្មែរ ​ បានបង្គាប់ព្រះអនុសម្ដេចព្រះស្រីសុរិយោពណ៌ លើកទ័ពជួយសៀម តាមសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាព មេទ័ពខ្មែរអង្គនេះ បាននាំទ័ព សេះ ដំរី ថ្មើរជើង កាត់តាមពោធិ៍សាត់ បាត់ដំបង ឆ្លងដល់ដី អយុធ្យា ឥតរុញរា ធ្វើការច្បាំងជាមួយទ័ពភូមា គ្រប់សមរភូមិ ដោយខាងសៀម ចេះ តែ ខ្លាច ខ្មែរ លួច លេបត្របាក់ ទឹកដី ស្តេច​ នរិន្ទសូរ តែងតែទូលស្នើរ និងប្រើល្បិច អោយសម្តេចស្រីសូរិយោពណ៌ វាយរុលទៅមុខ រហូតខ្មែរ និងភូមា ទន់ដៃ ។ សម្ដេចព្រះស្រីសុរិយោពណ៌ កាលទ័ពកម្ពុជា ចាប់ផ្តើម ថមថយកម្លាំងមានទាំងស្លាប់ និងរបួស​ បានដកទ័ពមកត្រសៀល វាយទប់ៗ និងភូមា មិនវាយផ្តាច់ ដើម្បីទុកកម្លាំងសេសសល់ ការពារសៀម ដែលចេះតែ ប្រើ ល្បិច បញ្ចោតអត់ឈប់ឈរ ។ ឈ្លៀតពេល ភូមា ត្រៀមដកទ័ព ​និរិន្ទសូរ បានលើកទ័ពតាមជើងទឹក និងគោក មានទាំងកាំភ្លើងធំ វាយបំបែកយកជ័យជំនះ លើទ័ពលើភូមា ហើយចាប់ស្តេចភូមាជាឈ្លើយ រួចលើកទ័ព​ចូលព្រះទីណាំង ស្តេចខ្មែរ​។

នេះគឺចំណុចប្រែប្រួលដល់ធំ ​នរិន្ទសូរ ដែលតែងក្រាបខ្លួន បង្គំ អោនក្បាលដាក់អនុជស្តេចខ្មែរ បែរជាជិះដំរី ចាប់កាន់ក្បាល ឈ្លើយសឹក៥ នាក់ បោះមកព្រះទីនាំង ដែល សម្ដេចព្រះស្រីសុរិយោពណ៌ យាងប្រថាប់ចាំទទួលទ័ពសៀមដែលទទួលជ័យជំនះ ។ សម្ដេចព្រះមហាឧបរាជ ទ្រង់ទតឃើញក្បាលខ្មោចភូមា នៅមុខព្រះទីនាំងដូច្នោះទ្រង់ព្រះពិរោធក្នុងព្រះរាជហឫទ័យណាស់ ទើបទ្រង់ត្រាស់ថា : ក្នុងគ្រានេះសៀមក្បត់ព្រះរាជសញ្ញាដែលចែកបានមកក្រុងកម្ពុជាធិបតីហើយ ចំណែក នរិន្ទសូរ នៅតែឱ្យមកសង្កេតក្នុងក្បួនទ័ពរបស់ព្រះអង្គទៀត។ សេចក្ដីនេះ ឃើញថា​នរិន្ទសូ បានប្រព្រឹត្តខុសនឹងសត្តសញ្ញារបស់ព្រះបិតាព្រះអង្គខ្លាំងណាស់ក្នុងពេលនេះ មន្រ្តីសៀមទាំងឡាយដែលចូលទៅក្នុងក្បួនទ័ពសៀម លុះឃើញសម្ដេចព្រះមហាឧបរាជ ក្រុងកម្ពុជាហើយក៏នាំគ្នាចូលមកក្រាបបង្គំគាល់តាមទំនៀមខេត្តដែលត្រូវឡើងមកក្រុងកម្ពុជា។


សម្ដេចព្រះស្រីសុរិយោពណ៌ ដែលឈ្លាសវៃក្នុងយុទ្ឋសង្រ្គាម បានត្រៀមទ័ព កម្លាំងជាស្រេច ក៏ធ្វើការជុំនុំ និងមន្រ្តីថា គ្រានេះ​ស្តេចសៀម ផ្តាច់ចំណងមេត្រីទៅហើយ ចំណែកទ័ព យើង គឺល្មម និងហែកប្រទេសសៀម អោយខ្លាចជាធូលី នៅក្រោមជើង អោយឈាមស្រក់លើដីអោយក្លាយទន្លេឈាមគោក ប៉ុន្តែបើទុកអោយសៀមនេះ នៅទំនេរ ច្បាស់ថា មិនយូរ ខ្មែរ និងខ្ទេចមិនសល់ឡើយ ដោយកម្លាំងគេរឹងឡើងវិញ ​។ ប៉ុន្តែ ព្រោះជេដ្ឋា ពុំទាន់ដឹងសេចក្តីដែលសៀមក្បត់នេះទេ បើយើង ចាត់ទូតថ្វាយ ក្រែងសៀមវាយយើងមុន បើយើងវាយសៀម យកនគរ ក្រែងស្តេចចោទថាយើងក្បត់ រួមនិងសៀមកំចាត់យើងបង់វិញ ។​ ក្រោមជុំនុំ ពលមន្រ្តីសម្រេចអោយ សម្ដេចព្រះស្រីសុរិយោពណ៌ ដកទ័ពថយ ។ គួរបញ្ចាក់ថា សម្ដេចព្រះស្រីសុរិយោពណ៌ ដកទ័ពថយ ត្រូវបាន​ ទ័ពសៀម ដេញវាយ រហូតដល់ក្រុងកម្ពុជាវិញ ដោយស្រែក និងផ្ញើរសារទៅស្តេចខ្មែរ ថា ព្រះបាទ ស៊ីសុរិយោពណ៌ ធ្វើខុសសន្យា និងចេះតែ លួចលប វាយប្រហារទ័ពសៀម ដើម្បី នឹងសង្កត់យកផែនដី ស្របពេលទូតខ្មែរ ផ្ញើរសារពីអំពើក្បត់របស់ស្តេចសៀម៕

វិដេអូ រឿងសង្រ្គាម​ថៃ និងភូមា ប៉ុន្តែមិនបានដាក់បញ្ចូល វីរៈទ័ពខ្មែរ​

LEAVE A REPLY