#សំបុត្ររបស់អេលីភ្នាក់ងាសម្ងាត់ម៉ូសាដ សរសេរមុនពេលគេប្រហារជីវិតដោយព្យួរក និងវាចាររបស់នាង ណាដា តបទៅប្ដីរបស់ខ្លួនវិញ

0
103

ដោយ៖ អេលី

»ជូនចំពោះ ណាដា និងគ្រួសារជាទីស្រលាញ់«
បងកំពុងសរសេរពាក្យបណ្ដាំចុងក្រោយនេះទៅអូនសង្ឃឹមថាអូននឹងមានសេចក្ដីសុខជារៀងរហូត។ បងសុំឲ្យអូនអត់ឱនអោយបងដែលមិនបានមើលថែរក្សាអូន និងផ្ដល់ការអប់រំដ៏ល្អដល់កូនរបស់យើង….ណាដាប្រពន្ធសម្លាញ់! អូនគួតែរៀបការសារជាថ្មីទៅ ដើម្បីឲ្យកូនយើងមានប៉ាហៅនឹងគេ។ អូនមានសិទ្ធិធ្វើដូច្នេះបានមិនអីទេ។ បងសុំឲ្យអូនឈប់យំ ឈឺចាប់ និងគិតដល់អតីតកាលអី តែត្រូវងាកទៅគិតពីអនាគតវិញ។ បងសុំផ្ញើរកាថើប និងក្ដីនឹករលឹកជាលើកចុងក្រោយផង។

៚ពីបង អេលី៚

#វាចារនាង ណាដា ប្រពន្ធរបស់អេលី»

បងសម្លាញ់!!
បងបានធ្វើការងារមួយដោយប្ដូរជីវិតដើម្បីជាតិសាសន៍និងប្រទេសអុីស្រាអែល ទោះអូនមានសិទ្ធិនឹងរៀបការសារជាថ្មី តែមនសិកាអូននឹងសួរថា តើអូនអាចអោបបុរសថ្មីបានយ៉ាងដូចម្ដេចទៅ? អូនអាចធ្វើវាបាន នោះមិនមែនព្រោះតែបងមិននៅក្បែរអូន ឬមួយក៏បងអនុញ្ញាតនោះឡើយ តែលុះណាតែបងអស់តម្លៃជាប្ដីរបស់អូន។ សុំទោសប្ដីសម្លាញ់ អូនមានអារម្មណ៍ថា អូនមិនអាចធ្វើបានតាមការសំណូមពរបស់បងបានទេ ព្រោះកាយបងទៅបាត់តែតម្លៃជាប្ដីរបស់បងនៅតែមានក្នុងចិត្ដអូនរហូត៕

LEAVE A REPLY