រដ្ឋាភិបាលថៃអ្នកចប់បរិញ្ញាប្រាក់ខែ១៨០០០បាត(៥៧០$)ដដែរ មិនទាន់មានលទ្ឋភាពឡើងជាងនេះ

0
340

អត្តបទ ចតុទិស

បើ់យោងតាមសារព័ត៌មាន Bangkok Post របស់ប្រទេសថៃ បានប្រកាសថ្កោលទោស អ្នកនយោបាយ ៩ រូប មកពី ៩ គណបក្ស ដែលបាន ប្រើការផ្សព្វផ្សាយ តម្លើងប្រាក់ខែ ដល់អ្នករៀន ចប់បរិញ្ញា ពី ១៨០០០ ( ៥៧០ ដុល្លារ​) បាត មក ២០០០០០បាត ( ៦២៥ ) ថា ជាការធ្វើអោយស្ថានភាព​សេដ្ឋកិច្ចប្រទេសថៃជួបការលំបាក។

រដ្ឋាភិបាលថៃ បានអះអាងថា សម្រាប់ប្រាក់ខែ នៅតែកំណត់ត្រឹម ១៨០០០បាត(៥៧០$)ដដែរ ត្បិតស្ថានភាពនយោបាយសេដ្ឋកិច្ចប្រទេសថៃ មិនទាន់អំណោយផល ក្នុងការឡើង ប្រាក់បន្ថែមនៅឡើយ។ សូមបញ្ចាក់ថា ប្រាក់ខែ ជាមធ្យមនេះ ៥៧០ ដុល្លារ គឺកំណត់សម្រាប់អ្នកចប់បរិញ្ញាបត្រ ដែលគ្មានបទពិសោធន៍ការងារប៉ុណ្ណោះ សម្រាប់អ្នកមានបទ ពិសោធន៍ ពួកគេអាចទទួលបានប្រាក់ខែ ពីចន្លោះ ៨០០ ទៅ ១០០០ ដុល្លារ ពេលចប់បរិញ្ញាបត្រ៕

LEAVE A REPLY