Royal Railway Cambodia ត្រូវប្រមុខរដ្ឋសម្រេចបញ្ចប់អាជីវកម្ម

0
435

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេច បញ្ចប់ ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Royal Railway Cambodia ក្នុងប្រតិបត្តិការផ្លូវ ដែក នៅ កម្ពុ ជា ដោយសម្រេចប្រគល់ការគ្រប់គ្រងប្រតិបត្តិការផ្លូវដែក ទៅឱ្យក្រសួងសាធារណការ និ ង  ដឹកជញ្ជូន ជាបណ្ដោះអាសន្ន ដើម្បីរៀបចំនីតិវិធីគ្រប់គ្រងដំណើរការឡើងវិញ។

ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលមានអ្នកចូលរួមជាអ្នកវិនិយោ គិ ន ធុរជន និងមន្ត្រីជានខ្ពស់រាជរដ្ឋាភិបាលប្រមាណជិត ១.០០០នាក់ នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ នៅវិមានសន្តិភាព សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តែ ងតែគាំទ្រពេញទំហឹងលើការជួសជុល សាងសង់ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធ ផ្លូវដែ ក ជាតិ ដែលរួមមាន ផ្លូវដែកភាគខាងជើង និងភាគខាងត្បូង តាមរយៈការកៀរគរប្រភពថវិ កា ជា តិ និង ជំនួយហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងដៃគូអភិវឌ្ឍន៍នានាផងដែរ ក្រោម គ ម្រោ ងដែលមានថវិកាសរុបប្រមាណ ១៤១.៦ លានដុល្លារសហរដ្ឋអាមេរិក និងបន្ថែមថវិកា ជា តិ ប្រមាណ៨៥ លានដុល្លារសហរដ្ឋអាមេរិកទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បាន ស ម្រេ ចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកកម្ពុជា ដែលមានរយៈពេល៣០ឆ្នាំ ជា មួយ និងក្រុមហ៊ុនស្បទានិក Toll (Cambodia) Co.Ltd. កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ កន្លង មក ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពក្នុងការដឹកជញ្ជូនតាម ផ្លូវរថ ភ្លើ ង។ ប៉ុន្តែ កាលពីឆ្នាំ២០១៤ កន្លងមក Toll Holding Limited មកពីប្រទេសអូស្ត្រាលី ដែល ជា ក្រុម ហ៊ុនមេរបស់ក្រុមហ៊ុន Toll (Cambodia) Co.Ltd. បានសម្រេចចិត្តជាយថាហេតុ បង្វែរ ភាគ ហ៊ុ នទាំងអស់ ចំនួន៥៥ភាគរយ ទៅឱ្យដៃគូបណ្ដាក់ទុនរួមគ្នារបស់ខ្លួន គឺ ក្រុមហ៊ុន Royal Gr o p ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកមួយនេះ កាន់កាប់ភាគហ៊ុនទាំងស្រុងនៅក្នុ ងក្រុមហ៊ុន ស ម្បទានិកផ្លូវដែកនេះ ហើយបានប្ដូរឈ្មោះក្រុមហ៊ុន Toll (Cambodia) Co.Ltd.

ទៅ ជា ក្រុ ម ហ៊ុ ន Royal Railway Cambodia បច្ចុប្បន្ននេះ។ កន្លងមក ក្រុមហ៊ុន Royal Railway Cambodia បានទទួលខុសត្រូវដោយផ្ទាល់ ទៅលើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែក ពីភ្នំពេញទៅ ក្រុង ព្រះ សីហនុ ព្រមទាំងបានធ្វើការវិនិយោគខ្លះៗទៅលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ពីស្ថា នី យ៍ រថភ្លើងភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ។ សម្ដេចតេជោគូសបញ្ជាក់ ទៀ តថា តែគួរឱ្យស្ដាយ ក្នុងរយៈពេលប្រមាណជិត១០ឆ្នាំន្លងមកនេះ វិស័យដឹកជញ្ជូន ផ្លូវ ដែ ក កម្ពុជា ហាក់ដូជាមិនទទួលបាននូវជោគជ័យល្អប្រសើរប៉ុន្មានទេ បើទោះជាក្រសួងសា ធារ ណ កា រ និងដឹកជញ្ជូនបានខិតខំប្រឹងប្រែងលើកទឹកចិត្ត និងផ្សព្វផ្សាយពីវិស័យនេះយ៉ាងណាក៏ ដោ យ ។ ក្រុមហ៊ុន Royal Railway Cambodia ជាទូទៅ មិនបានពង្រឹងសក្ដានុពលរបស់ខ្លួន និង មិ ន បានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង និងគ្រឿងបរិក្ខារនានា ដើម្បីបំពេញតម្រូវ ការរបស់ អ តិ ថិ ជន ដែលរួមមានដូចជា ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញ និងនាំចូល ពាណិជ្ជករ ក សិ ករ និងអ្នកដំណើរជាដើម។ ជារឿយៗ មានរថភ្លើងមួយចំនួនខូចតាំងមិនដំណើរការ ហើយ មិន មានថវិកាគ្រប់គ្រាន់ក្នុងការជួសជុលថែទាំ និងការវិនិយោគបន្ថែម ដែលជាហេតុធ្វើឱ្យមាន ការ ខកខានក្នុងការដឹកទំនិញឱ្យទាន់ពេលវេលា និងធ្វើឱ្យការផ្ដល់សេវាមានភាពមិន ទៀងទាត់ ។ ទាំងនេះ គឺជាបញ្ហាប្រឈមធំ ដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីឱ្យមាន ការរីកចម្រើន លើ សេ វាដឹកជញ្ជូនតាមផ្លូវរថភ្លើងនៅកម្ពុជា ហើយក៏ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹង ទុក របស់ប្រជាពលរដ្ឋកម្ពុជា និងពាណិជ្ជករនានា ក្នងការប្រើប្រាស់រថភ្លើងផងដែរ។ ប្រមុខ រាជ រដ្ឋាភិបាលបានអះអាងបន្ថែមទៀតថា ការសម្រេចប្រគល់ការគ្រប់គ្រងប្រតិបត្តិការផ្លូវដែក ទៅ ឱ្យក្រសួងសាធារណការ និ ង ដឹកជញ្ជូន ជាបណ្ដោះអាសន្ន ដើម្បីរៀប ចំនីតិវិធីគ្រប់ គ្រង ដំ ណើរ កា រឡើងវិញ គឺមុននឹងឈានទៅដល់ការដាក់ឱ្យដេញថ្លៃជាសាធារណៈ ជ្រើរើសក្រុម ហ៊ុ ន ដែល មា នសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់មកសហការជាមួយរាជរដ្ឋាភិបាល សំដៅ ធ្វើ ឱ្យ ប្រ ព័ន្ធ ផ្លូវដែកកម្ពុជាមានលក្ខណៈស្តង់ដាអន្តរជាតិ និងមានលក្ខណៈទំនើបជឿនលឿន ស ម្រាប់ ដឹក ជញ្ជូនទំនិញ និងអ្នកដំណើរប្របដោយភាពជឿជាក់ សុវត្ថិភាព និងតម្លៃសេ វាស មរ ម្យ ហើ យ ក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដែលបង្កើតនូវកាលានុវត្តភាពថ្មីៗជាច្រើន ទៀ ត សម្រាប់ ប្រជាជាតិកម្ពុជា។ សម្ដេចតេជោ ក៏បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំការដឹកជញ្ជូនតាមរថភ្លើង តាំងពីប៉ោយប៉ែតរហូតដល់កំពង់ផែក្រុងព្រះសីហនុ ឱ្យបាន រលូន ដោយមិនតម្រូវឱ្យមានការផ្ទេរ-ផ្ទុកនៅភ្នំពេញ និងសូមសហការជាមួយនឹងក្រសួង ស្ថា ប័ន និងដៃគូពាក់ព័ន្ធ ដើម្បីវិនិយោគបន្ថែមទៅលើឃ្លាំងស្រូវ តាមចំណុចសំខាន់ៗមួយចំនួន នៅ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកំពង់ស្ពឺ ឱ្យទៅជាឃ្លាំងមាន គ្រប់ លក្ខ ណៈ សម្ប ត្តិគ្រប់គ្រាន់ សម្រាប់ជំរុញការនាំអង្ករចេញ ដោយអាចឱ្យរថភ្លើងចេញ និងចូលដល់ក្នុងឃ្លាំង៕

វគ្គសិក្សាពិសេសសម្រាប់បុគ្គលិកទីផ្សារ គ្រប់ជាន់ថ្នាក់ រួមទាំងម្ចាស់អាជីវកម្ម…

Posted by ទីក្រុង ប៉ុស្តិ៍ Tikrong Post on Friday, March 15, 2019

LEAVE A REPLY