PSG ត្រៀមសងសឹក Man Utd ដោយធ្វើរឿងមួយ

0
102

អ្នកចាំទីដៃទី1 បានកំពុងតែទាមទារឡើងប្រាក់ឈ្នួល ក្រោយពីមិនព្រមចុះកុងត្រាថ្មីជាមួយក្លឹបបីសាចក្រហម។ ក្លឹប PARIS SAINT-GERMAIN បានត្រៀមសងសឹកក្លឹប Manchester United ដែលបានទម្លាក់ចេញពី Champions League ដោយការឆក់យកកីឡាករ David De Gea ដោយហ៊ានឱ្យថ្លៃនឿយហត់ £400k ក្នុងមួយសប្តាហ៍។

កីឡាករសញ្ជាតិអេស្ប៉ាញវ័យ No1 វ័យ 28ឆ្នាំ កំពុងតែត្រូវក្លឹបធំៗចាប់អារម្មណ៍ជាខ្លាំង ក្នុងនោះក៏មានក្លឹប Real Madrid ចង់បានផងដែរ។ កីឡាករ De Gea បានបដិសេធ៍ថ្លៃឈ្នួល £300,000 និង £350,000 ក្នុងមួយសប្តាហ៍ ដែលក្លឹបបីសាចក្រហមផ្តល់ឱ្យ។

ក្លឹប Real Madrid បន្ទាប់ពីការវិលវិញរបស់លោក Zidan បានសំឡឹងពេញចិត្តកីឡាករ De Gea ដោយពុំពេញចិត្តនិងអ្នកចាំទី Thibaut Courtois ដែលមិនស្ថិតក្នុងការគម្រោងរបស់គ្រូបង្វឹកសញ្ជាតិបារាំងនេះទេ។
by: Tikrong Posts
Source: www.thesun.co.uk/sport

LEAVE A REPLY