មកស្គាល់កំពូលកីឡាករដែល Arsenal ធ្វើឱ្យរបូតពីដៃ

0
85

ក្លឹប ARSENAL បានបដិសេធក្នុងការចុះកុងត្រានាំយកកីឡាករដែលមានតម្លៃបច្ចុប្បន្នដល់ទៅ £100million របស់ក្រុម Liverpool ខ្សែប្រយុទ្ធ Sadio Mane ក្នុងតម្លៃត្រឹមតែ £4million កាលពីឆ្នាំ 2012 ។ ខ្សែបម្រើស្លាបរូបនេះ បច្ចុប្បន្នកំពុងតែជាមាស៊ីនរកគ្រាប់បាល់របស់លោក Jurgen Klopp ។

កីឡាករ Mane វ័យ 26ឆ្នាំ ត្រូវបានទិញត្រឹមតម្លៃ £34m ដោយលោក Kop យកពីក្លឹប Southampton នៅឆ្នាំ 2016 ដែលរដូវកាលនេះ រូបគេរកបាន 17គ្រាប់ហើយ និងជាផ្នែកសំខាន់ជួយក្រុមហង្សក្រហមឆ្ពោះទៅដណ្តើមពាន Premier League និង Champions League ។

មិនត្រឹមតែកីឡាកររូបនេះ ប៉ុណ្ណោះទេ លោក Arsene Wenger ធ្លាប់របូតកីឡាករល្អៗ និសុទ្ធតែជាកំពូលកីឡាករ មានដូចជា Lionel Messi, Cristiano Ronaldo, Gianluigi Buffon, Gerard Pique, Virgil Van Dijk, Raphael Varane, N’Golo Kante, Paul Pogba, Gareth Bale និង Zlatan Ibrahimovic និងមួយចំនួនទៀត។
by: Tikrong Posts
Source: www.thesun.co.uk/sport

LEAVE A REPLY