អតីតគូរស្នេហ៍​គូរស្វាមីថ្មី បានត្រឹមផ្ញើរចំណងដៃ មិនបានចូលរួមពិធីមង្គល

0
961

អត្តបទ ខ្យងសាំង

ពិធីមង្គលរបស់កំពូលតារាល្បីប្រចាំប្រទេស សុគន្ឋកញ្ញា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ផលិតកម្មហង្សមាស និងជាម្ចាស់ហាងថតរូប Motion Studio កំពុងតែធ្វើអោយ បណ្តាយហ្វេសបុក ចែកចាយគ្រប់សាច់រឿងនៃពិធីមង្គលរបស់ពួកគេមិនដាច់ភាគ ជាពិសេស គឺចំអន់ ទៅលើរូបលោក ឆន សុវណ្ណារាជ ដែលត្រូវបានប្រិយមិត្តយល់ច្រលំថា ជាគូរស្នេហ៍ របស់អ្នកនាង សុគន្ឋកញ្ញា។

យ៉ាងណាមិញ រឿងដែលគួរអោយចាប់អារម្មណ៍បំផុតវិញនោះ គឺអតីតគូរសង្សារ របស់កូនកម្លោះ និងក្រមុំទាំងពីរ បែរជាពុំមានវត្តមានក្នុងពិធីមង្គលនោះទៅវិញ ខណៈដែលលោក រ៉េតធីដូណា បែរជាបង្ហោះរូបថតជប់លៀងក្នុងនៅផ្ទះខ្លួន ចំណែក កញ្ញា ដួងហ្សួលីដា ដែលជាម្ចាស់ទស្សនាវដ្តី រាជនី ធ្លាប់មានរឿងរ៉ាវស្នេហាកប់ជ្រៅជាមួយលោក អ៊ឹង សុខលី ទាំងមុខរបរ និងចិញ្ចឹមសត្វឆ្កែចំណងដៃស្នេហារួមគ្នា ហើយធ្លាប់ ប្រកាសថាពិធីមង្គលការ រវាងរូបនាង និងលោក អ៊ឹង សុខលី ដល់ទៅ ២ ដងមកហើយនោះ បានត្រឹមផ្ញើរប្រាក់ចងដៃ 500 ដុល្លារ ដល់លោកអ៊ឹង សុខលី​ ។

សម្រាប់ការមិនចូលរួមពិធីមង្គលនេះ ត្រូវបាន មិត្តសិល្បៈលួចខ្សឹបប្រាប់មកទីក្រុងប៉ុស្តិ៍ថា ទំនងជាពួកគេ មិនចង់បន្ថែមភាពឈឺចាប់អោយខ្លួន ពេលឃើញមនុស្សធ្លាប់រួមស្នេហ៍ បែរជារៀបការគូរថ្មី

LEAVE A REPLY