លោក លី ស៊ានឡុង ចាត់ទុកថាកម្ពុជា មានជំហរខុសគ្នា លើបញ្ហារវៀតណាម

0
73
pixrally24 ST26082012-1223939191 / Alphonsus Chern // Prime Minister Lee Hsien Loong's National Day Rally Speech 2012 at the University Cultural Centre, National University of Singapore on 26 August 2012.

ក្រោយ ការបង្ហាញភាពមិនសប្បាយចិត្តចំពោះសម្តីលោក លី ស៊ាន ឡុង ដែលមានថ្នាក់ដឹកនាំកម្ពុជា បាន​បង្ហាញ​ភាព​មិន​សប្បាយ​ចិត្ត និង​រិះគន់​លោក លី ស៊ានឡុង នាយក​រដ្ឋមន្រ្តី​សិង្ហបុរី ក្នុង​ជំនួប​ពិភាក្សាគ្នា​នៅក្រៅ​កិច្ច​ប្រជុំកំពូល​អាស៊ាន នៅក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២២ ខែ​មិថុនា ឆ្នាំ​២០១៩ ជុំវិញ​រឿង​ដែល​លោក លី ស៊ានឡុង ចោទថា វៀតណាម បាន​ចូល​ឈ្លានពាន​កម្ពុជា ដើម្បី​ប្រយុទ្ធនឹង​កងទ័ពខ្មែរក្រហម កាលពី​ចុង​ទសវត្សរ៍ទី៧០ និង ៨០។  ត្រូវបានលោក លោក លី ស៊ានឡុង  លើកឡើងថា កម្ពុជា មានការយល់ និងគោល ជំហរ ខុសគ្នា ពីប្រទេសក្នុងតំបន់អាស៊ាន ជាពិសេស គឺប្រទេស សិង្ហបុរី។

យ៉ាងណាមិញ បើទោះបីជាមានការរិៈគន់ លើការលើកឡើង របស់រូបលោកយ៉ាងណាក្តី លោកនៅតែយល់ថា កម្ពុជា និងសឹង្ហបុរី នៅតែមានចំណងមិត្តភាពល្អ ហើយកាន់តែប្រសើរ ក្នុងការបើកចិត្តស្វែងយល់គ្នាទៅវិញទៅមក៕

LEAVE A REPLY