ប្រធានាធិបតី​អ៊ីរ៉ាក់ ទឹកដីយើងមិនមែន​ទីដាក់ទ័ព សង្រ្គាម អាមេរិកនោះទេ!

0
46

​អត្តបទ ចក្រា

ថ្លែងប្រាប់ CNN នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៩​ លោក ​ប្រធានាធិបតី​អ៊ីរ៉ាក់Barham Salih  បានអះអាង ថា ខ្លួន មិនយល់ព្រម អោយ​ប្រទេសអាមេរិក យកទឹកដីអ៊ីរ៉ាក់ ជាមូលដ្ឋានយោធា ដើម្បី​បើក​ការ​វាយប្រហារ​ទៅលើ​ប្រទេស​ជិតខាង​ដូចជា​អ៊ីរ៉ង់​ឡើយ។

 

លោក ​ប្រធានាធិបតី​អ៊ីរ៉ាក់Barham Salih  បានរលឹកពីការឈ្លានពានមកទឹកដីលើទឹកដីរបស់ខ្លួន ថា ជាប្រវត្តិសាស្រ្ត មួយដែលប្រទេស អ៊ីរ៉ាក់ មិនគួរបំភ្លេច ការបើកដៃអ្នកដទៃអោយវាយប្រហារប្រទេសជិតខាងខ្លួន មិនខុស ពីយកភ្លើងដុតផ្ទះអ្នកនៅជាប់ផ្ទះខ្លួននោះទេ!

 

សូម​រំលឹក​ថា កាលពីខែ​កុម្ភៈ​កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា ទាហាន​អាមេរិក​ប្រមាណ ៥ពាន់​នាក់ នឹងនៅតែ​បន្តស្ថិតក្នុង​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ឃ្លាំមើល​ប្រទេស​អ៊ីរ៉ង់។

LEAVE A REPLY