របៀបនៃការគ្រប់គ្រងព័ត៌មាននៅពេលមានវិបត្តិ

0
170

បន្ទាប់ពីមានកើតឡើងនៅឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុមក។ សារព័ត៌មានជាច្រើនបាននាំគ្នាចុះជាហូរហែរ ដែលក្នុងនោះមានទាំងព័ត៌មានពិត ត្រឹមត្រូវ ត្រឹមហេតុការណ៍ និងខ្លះទៀតអាចមានការលើសលួស ដោយអចេតនា ឬចេនា ទៅតាមបច្ចេកទេសចំណេះដឹង និងបុគ្គលអ្នកសារព័ត៌មាន។ ក្នុងនោះក៏មានការលើក​ឡើងនូវការគ្រប់គ្រងព័ត៌មាននេះនៅពេលមានវិបត្តិ ពីលោក នេត្រ ភក្រា អ្នកនាំពាក្យក្រសួងបរិស្ថាន និងដែលលោកក៏ជាអ្នកមានជំនាញ និងបទពិសោធន៍ទៅលើការងារសារព័ត៌មាននេះ។ សូមអានការចែករំលែករបស់លោក​ដូចខាងតទៅ៖

ឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ ជាព័ត៌មានមួយដែលត្រូវបានចាត់ទុកថាជាព័ត៌មានស្ថិតក្នុងវិបត្តិ ព្រោះ អាចមានការផ្សព្វផ្សាយព័ត៌មានពិត និងមិនពិតក្នុងពេលតែមួយ។ ខ្ញុំសូមចែករំលែកបទពិសោធស្តួចស្តើងរបស់ខ្ញុំ លើការគ្រប់គ្រងព័ត៌មាននេះសម្រាប់បងប្អូនជាចំណេះដឹងបន្ថែម៖

របៀបនៃការគ្រប់គ្រងព័ត៌មាននៅពេលមានវិបត្តិ៖

១)រៀបចំមណ្ឌលព័ត៌មានរួមមួយ 
២) មានអ្នកនាំពាក្យ ឬធ្វើសេចក្តីប្រកាសព័ត៌មានជាប្រចាំផ្តល់ការវិវឌ្ឍថ្មីៗ

យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងព័ត៌មានពេលមានវិបត្តិ៖ មុននឹងចាប់ផ្តើមធ្វើសកម្មភាពផ្សេងទៀតត្រូវគិត៖

១) ត្រូវមានសំឡេងតែមួយក្នុងការផ្តល់ព័ត៌មាន
២)គ្រប់គ្រងស្ថានការណ៍ឱ្យបាន ជៀសវាងភ័យស្លន់ស្លោរ
៣) បង្កើនទំនុកចិត្ត និងការជឿជាក់

អ្វីដែលគួរជៀសវាង៖

១) អ្នកដែលគ្មានភារកិច្ចពាក់ព័ន្ធដោយផ្ទាល់មិនគួរនិយាយជំនួសមន្ត្រីជំនាញដែលគ្រប់គ្រងលើហេតុការណ៍ផ្ទាល់ឡើយ
២) មន្ត្រីដែលស្ថិតនៅក្នុងស្ថាប័នរួមតែមួយ ឬស្ថាប័នផ្សេងគ្នាមិនគួរធ្វើផ្សព្វផ្សាយព័ត៌មានដែលមិនទាន់ច្បាស់ការណ៍ ឬបញ្វេញអត្ថាធិប្បាយដែលនាំឱ្យមានការយល់ច្រឡំ បង្កចលាចល ឬបង្កើតកំហឹងប្រឆាំង នឹងស្ថាប័នផ្សេងឡើយ។

ករណីមានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ត្រូវឆ្លើយតបភ្លាមៗដោយដាក់ព័ត៌មានពិត។

ប្រភព៖ https://www.facebook.com/photo.php?fbid=10217979306049977&set=pcb.10217979306569990&type=3&__tn__=HH-R&eid=ARDZzSG8Ac_fzbpl-7sv9Knppym01DvnMqCf7WkQrbfKrxHOGeHuG4MwwcWQMlJveExG_MkOMSe4jauP

 

LEAVE A REPLY