បុណ្យភ្ចុំបិណ្ឌមានប្រភពមកពីប្រទេសណា?

0
93

អត្តបទ​ ចតុទិស

ទំនងជាប្រិយមិត្តធ្លាប់បានលឺពីរឿងបែបទេវកថា ឬ និទានដំណាលតគ្នា ពីមួយជំនាន់ទៅមួយជំនាន់ ​ទាក់ទងជាមួយបុណ្យភ្ចុំបិណ្ឌខ្មែរ ​ដែលរៀបរាប់ អំពីដូនតា ដែលបានស្លាប់ រួចយោងកំណើតទៅជាប្រេត ។

ជាការពិត នៅតំបន់អាសុី បុណ្យភ្ចុំបិណ្ឌ ត្រូវបានគេប្រារព្ឋ សឹងតែគ្រប់ប្រទេស តាមដំណើរប្រតិទិនចន្ទគតិ ដែលមានដូចជា ប្រទេស ចិន តៃវ៉ាន់ ​វៀតណាម សឹង្ហបុរី មាឡេស៊ី ​កូរ៉េ ឡាវ ស្រីលង្កា ថៃជាដើម ។ ​ប៉ុន្តែបុណ្យនេះ គឺមិនមានសារៈសំខាន់ នៅក្នុងប្រទេស ជាតិសាសន៍ទាំងនោះឡើយ ​ដោយពួកគេប្រារព្ឋតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថៃទី ១៥ រោច ខែ ៩ នៃប្រតិទិន ចន្ទគតិ អាចនិយាយបានថា អ្នកដែលមានជំនឿ ទើបមានការសែន ព្រេង អ្នកដែលគ្មានជំនឿ វាជារឿងសាមញ្ញ។ ​

ចុះអ្វីជាអត្តន័យ បុណ្យភ្ចុំបិណ្ឌ របស់បណ្តាលប្រទេសទាំងនោះ? បុណ្យភ្ចុំបិណ្ឌ នៅតំបន់អាសុី បានកើតជាលិទ្ឋតៅ ឬ ពុទ្ឋសាសនា របស់ចិន ​ដំបូងបង្អស់ ដែលគេបានចាត់ទុកថា វាជាថ្ងៃ ដែលផែនដី ភពប្រសព្វ ជាមួយ ឋាន នរក និងឋាន សួគ៌ ឬ ថ្ងៃនរកបើកទ្វារ ដោះលែង ព្រលឹង ខ្មោច អនាថា ឬ ខ្មោច​អស់បុណ្យ ( ជំនឿខ្មែរហៅថាប្រែត) ដើម្បីមកទទួលការសែនពីមនុស្ស ។ នៅក្នុងថ្ងៃនេះ ​ ​ផងដែរ ក្រៅពីការ សែន បន់ គឺមានការបណ្តែតប្រទីបជូនដំណើរខ្មោចទៅវិញ តម្រង់តាម ទិសព្រះអាទិត្យលិចផងដែរ ស្រមតាមក្បួនជំនឿចិន ដែលជះមកប្រទេស ផ្សេងៗ ហៅថា ជូនដំណើរ​ ខ្មោចត្រលប់ទៅវិញ។

សូមបញ្ចាក់ថា ជំនឿនេះ ពុំមានការចែងក្នុងដំណើររឿងរបស់ សោមណគោត្តមនោះឡើយ ( ព្រះពុទ្ឋបច្ចុប្បន្ន) គឺការចេញ ពីលិទ្ឋតៅចិន រួច អ្នកអក្សរ សិល្ប៍ យកសរសេរជាជំនឿទេវកថា ផ្សេងដំណាលគ្នា ​តាមបែបវប្បធម៌រៀងខ្លួន។ ខណៈប្រទេសថៃ​ ឡាវ វៀតណាម ដែលជាប់ទល់ដែនខ្មែរ ពិធី បុណ្យនេះ គ្រាន់តែប្រពៃណីសែនព្រេន របស់អ្នកជាប់ជំនឿខ្សែចិនតែប៉ុណ្ណោះ៕

សូមបញ្ចាក់ថា បុណ្យភ្ចុំនេះ ក៏មានប្រវត្តិទាក់ទងជាមួយ ដំណើរបុណ្យ ព្រះអាទិត្យធ្វើដំណើរចុះទៅឋាននរក របស់អរិយធម៌ដំបូងគេ គឺអេហ្សីបដែលធ្វើអោយពេលយប់មានពន្លឺរយៈពេលខ្លី ជាងពេលថ្ងៃ ហើយប្រែក្លាយជា បុណ្យ ខ្មោចអឺរ៉ុបសព្វថ្ងៃផងដែរ ស​ម្រាប់ការកាន់បិណ្ឌដល់ទៅ ១៥ ថ្ងៃតាមជំនឿខ្មែរ គឺជាការជួយ សម្រាលបន្ទុកដល់ព្រះសង្ឃដែល គង់ក្នុង វស្សា មិនអាចទៅបិណ្ឌ តាមពុទ្ឋវិន័យ កាលសាមគោត្តម ( ព្រះពុទ្ឋបច្ចុប្បន្ន) យល់ថា វស្សារដូវ ​​ជារដូវដែលពិបាកធ្វើដំណើរ ខណៈ រដូវនេះ តែងបង្ករជា ទឹកលិចលង់ ស្រែចំការ អោយពុទ្ឋសានិក ពិបាកក្នុងជីវភាព សោះពុំគួរអោយមានការបិណ្ឌបាត្រនោះទេ។

ទាក់ទងជាមួយការបណ្តែតប្រទីបបែបចិន បានកើតឡើងក្នុងជំនាន់ស្តេចអង្គដួង ដែលទីក្រុងប៉ុស្តិ៍ នឹងធ្វើការបកស្រាយនៅពេលក្រោយទៀត សម្រាប់ប្រិយមិត្ត៕

ចុះហេតុអ្វី បានជាខ្មែរ មានប្រពៃណីឆ្លងពីប្រទេសដទៃច្រើនម្លេះ ! គួរបញ្ចាក់ថា ខ្មែរមានអរិយធម៌រុងរឿងដើម មុនអង្គរ ឬ អង្គរ ហៅថា លទ្ឋិជី ( គ្រូប្រាំ) ​ក្រោយការឆ្លងចូលពុទ្ឋសាសនា​ ក្នុងរាជ្យស្តេចជ័យវរ្ម័នទី ៧ វប្បធម៌ខ្មែរ ប្រែលាយឡំ តាមរយៈ ចលនាពុទ្ឋសាសនាទាំងនោះឯង៕

ឈ្មោះបុណ្យជាភាសាបរទេស​៖ Hungry Ghost Festival, Zhongyuan Jie

ឯកសារ ៖ វប្បធម៌អាសុី
ឯកសារអេឡិចត្រូឡិច ៖ សូមចុចលើលីងនេះ

LEAVE A REPLY