#លក្ខខណ្ឌខ្លះៗក្នុងការជ្រើសរើសដៃគួរស្នេហាប្រកបដោយមនសិការជាមនុស្ស៖

0
736

ពិតណាស់ មនុស្សរាល់គ្នាសុទ្ធតែប្រាថ្នាជ្រើសរើសបានដៃគូរដែលសាកសម និងអាចផ្តល់នូវ​ភាពកក់ក្តៅដល់ការរស់នៅ។ ទន្ទឹមនិងនេះ ក៏មានការលើកឡើងរវាង DJ Nana និងលោក ញឹល តុលា ក្នុងរឿងនេះផងដែរ។ តោះមកមើលការលើកឡើងរបស់ពួកគាត់មើល!

 

លោក ញ៉ឹល តុលា បានលើកឡើងដូចតទៅ៖

#លក្ខខណ្ឌខ្លះៗក្នុងការជ្រើសរើសដៃគួរស្នេហាប្រកបដោយមនសិការជាមនុស្ស
-អ្នកជាមនុស្សដែលខ្ញុំស្រឡាញ់
-អ្នកក៏ស្រឡាញ់ខ្ញុំដែរ (តែមិនមានការបង្ខិតបង្ខំ ទុកពេលឱ្យអ្នកស្វែងយល់ពីខ្ញុំ…)
-គួរទាំងសង្ខាងត្រូវគិតឱ្យស្មើរគ្នា អ្នកគឺជាមនុស្សមានតម្លៃសមនឹងទទួលបានការស្រឡាញ់ពីខ្ញុំ
-មានចិត្តហួងហែង (ស្រឡាញ់ទើបមានចិត្តហួងហែង ឬប្រច័ន្ទ (តែមិនមែនប្រច័ន្ទខុសរឿងនោះទេ ក្បែនណាក៏មិនបាន..)
-មានការលៈបង់ (ការលៈបង់មានច្រើនយ៉ាង..របស់របរ..ពេលវេលា..) តើមនុស្សម្នាក់នោះមានតម្លៃសមនឹងទទួលបានការលៈបង់ពីយើងដែរឬទេ?
បើស្នេហារបស់អ្នកមានគ្រប់លក្ខខណ្ឌទាំងនេះ មានន័យថាជាក្តីស្រឡាញ់ប្រកបដោយសេចក្តីថ្លៃថ្នូរ និងតម្លៃ។

#គ្រប់កំណើត(កូន)ទាំងអស់គួរតែកើតឡើងដោយក្តីស្រឡាញ់(ឱពុក+ម្តាយ)
ក្តីស្រឡាញ់បង្កើតបានជាភាពកក់ក្តៅ
ភាពកក់ក្តៅកើតឡើង ដោយការទទួលខុសត្រូវ
ការទទួលសុខត្រូវ+ការស្រឡាញ់+ការអាណិត អ្នកផ្តល់កំណើតជាអ្នកមានគុណ
គុណនោះ ធ្វើឲ្យអ្នកទទួលកំណើតមានកត្តញ្ញូចំពោះអ្នកផ្តល់កំណើត។

ចំណែក DJ Nana ៖

អ្នកជ្រើសរើសប្តីបាន តែកូនអ្នកជ្រើសរើសឪពុកមិនបានទេ ដូច្នេះសូមគិតឲ្យបានច្រើនបំផុត មុននឹងសម្រេចចិត្តយកបុរសណាម្នាក់ធ្វើជាស្វាមី។ ជ្រើសរើសមនុស្សប្រុសដែលអ្នកស្រលាញ់ចុះ តែគិតផងថាគេសាកសមនឹងធ្វើជាឪពុកកូនអ្នកទេ?

 

LEAVE A REPLY